Cambodia Human Rights Site

Cambodia Human Rights Site
Home
Documents in Khmer
News Reports
Cases
Seminar Reports
Human Rights Links
Human Rights NGOs
Youth Camp
Legal Reforms in Cambodia Series
2003 Election Report in Cambodia
2003 Election Obervation
AHRC Responses
AHRC Website
Search

Print This Article

កម្ពុជា ៖ យុត្តិធម៌ត្រូវបានទិញដូរនៅខេត្តកំពត បន្ទាប់ពីការបាញ់របស់ប៉ូលិស


កម្ពុជា ៖ យុត្តិធម៌ត្រូវបានទិញដូរនៅខេត្តកំពត បន្ទាប់ពីការបាញ់របស់ប៉ូលិស
គណៈកម្មាការសិទ្ធិមនុស្សអាស៊ី - កម្មវិធីអំពាវនាវបន្ទាន់

ករណីអំពាវនាវលេខ ៖ (AHRC-UAC-117-2009)
 
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩
……………………………………………………
កម្ពុជា ៖ យុត្តិធម៌ត្រូវបានទិញដូរនៅខេត្តកំពត បន្ទាប់ពីការបាញ់របស់ប៉ូលិស
បញ្ហា ៖ ការបង្ករបួសស្នាម ប្រព័ន្ធយុត្តិធម៌
……………………………………………

មិត្តអ្នកអានជាទីមេត្រី

គណៈកម្មាការសិទ្ធិមនុស្សអាស៊ី បានទទួលព័ន្ធមានថា មានករណីមួយដែលប៉ូលិសឃុំបានបាញ់សំដៅទៅលើប្រជាពលរដ្ឋមួយរួបបណ្តាលឲរបួសធ្ងន់ផ្នែកត្រកៀក្នុងខណៈដែលប៉ូលិសឃុំរូបនោះ ចុះអន្តរាគមនៅក្នុងទំនាស់ហឹង្សាក្នុងគ្រួសារមួយនៅស្រុកឈូក ខេត្តកំពត។ ជនរងគ្រោះនិងគ្រួសាររបស់គាត់ បានទទួលប្រាក់សំណងជំងឺចិត្តចំនួន ១០០០ដុល្លារអាមេរិក ពីប៉ូលិសឃុំ ដើម្បីជាថ្នូរនឹងការមិនដាក់ពាក្យបណ្តឹងទៅតុលាការ។ ទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ដើម្បីគេចផុតពីការ ប្រើនិតីវិធីព្រហ្មទណ្ឌបែបនេះនឹងជះឥទ្ធិពលមិនល្អដល់និតីរដ្ឋ និងធ្វើឲជនរងគ្រោះងាយ រងគ្រោះថ្នាក់ផងដែរ។ ពួកយើងខ្ញុំមានក្តីបារម្មណ៍ថា ប៉ូលិសជនដៃដល់នោះអាចគេចផុតពីការទទួលខុសត្រូវ តាមផ្លូវច្បាប់។

ពត៌មានលម្អិត ៖
តាមប្រភពពត៌មានពានឲដឹងថា នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ជនរងគ្រោះ ជ័យ វណ្ណៈ អាយុ២៤ឆ្នាំត្រូវបានប៉ូលិសឃុំឈ្មោះ ជឹម ឌុល បាញ់ឲរបួស ខណៈពេលដែលលោកប៉ូសិលចុះអន្តរាគមនៅក្នុងជម្លោះហឹង្សាក្នុងគ្រួសារនេះ។ ប្រភពពត៌មានដដែលបន្តថា វណ្ណៈ ស្រវឹងស្រា គំរាមវាយប្រពន្ធរបស់គាត់ និងបាន បំផ្លាញទ្រពសម្បត្តិមួយចំនួន នៅក្នុងផ្ទះរបស់គាត់ដែលមានទីតាំងនៅភូមិព្រិច ឃុំបឹងមាលា ស្រុកឈូក ខេត្តកំពត។
 លោក ឯម សុខា មេប៉ូលិសឃុំបឹងនិមល បានបញ្ជាក់ថាលោកប៉ូលិស ជឹម ឌុល បាញ់ត្រូវ វណ្ណៈ ចំនួនពីរគ្រាប់ នៅពេលដែល វណ្ណៈ ទាញកំាបិតដងវែងដេញកាប់លោក ប៉ូលិសក្នុងសភាពស្រវឹង។ វណ្ណៈ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ក្រោយពេលកើតហេតុ។ សព្វថ្ងៃ វណ្ណៈ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
យ៉ាងណាមិញសំណួរមួយបានចោទឡើងថា តើការប្រើប្រាស់អាវុធក្នុងការការពារខ្លួនរបស់ប៉ូលិសឃុំ វាសមមូលទៅនឹងការគំរាមមកលើរូបគាត់ឬក៏អត់។ ជនរងគ្រោះបានរងគ្រោះជាទម្ងន់ ហើយដោយមានភស្តុតាងគ្រប់គ្រាន់ ករណីបង្ករបួសស្នាមនេះគួរតែត្រូវបានបញ្ជូនទៅតុលាការដើម្បីធ្វើការចោទប្រកាន់ និងទទួលការកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌ។ នេះជាមធ្យោបាយមួយក្នុងការសន្និដ្ឋាន ប្រសិនបើប៉ូលិសឃុំ ជឹម ឌុល នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់គាត់។ ប៉ុន្តែជាក់ស្តែង ប៉ូលិសឃុំ ជឹម ឌុល បានផ្តល់ ប្រាក់ចំនួន១០០០ដុល្លារអាមេរិក ជាសំណងប៉ះប៉ូវទៅគ្រួសារជនរងគ្រោះ សុំពន្លត់បណ្តឹង អជ្ញានៅក្នុងរឿងនេះ។ ប្រភពពត៌មានដដែលបានបន្តថា ក្រុមគ្រួសារជនរងគ្រោះបាន យល់ព្រមពន្លត់បណ្តឹងតាមសំណើរ និងទទួលយកប្រាក់សងជម្ងឺចិត្តនោះ។
នេះមិនមែនជារឿងទីមួយទេ ដែលបណ្តឹងអជ្ញាត្រូវបានរំលត់ដោយសំណងរដ្ឋប្បវេណី។ លុយកាក់តែងតែត្រូវបានយកមកប្រើប្រាស់ដើម្បីបិទផ្អិបរឿងព្រហ្មទណ្ឌ មិនឲឡើងទៅដល់តុលាការ។ គំនិតមួយបានយល់ថា ការផ្សះផ្សាបែបនេះ គឺជាវិធីដ៏សមរម្យ មួយក្នុងការដោះស្រាយវិវាទក្រៅផ្លូវតុលាការ ជាពិសេសចំពោះបណ្តឹងរដ្ឋប្បវេណី។ ប៉ុន្តែករណីនេះ ជារឿងព្រហ្មទណ្ឌ។ ការមិនអនុវត្តន៍តាមនីតិវិធីនៅក្នុងរឿងព្រហ្មទណ្ឌ អាចធ្វើឲជនរងគ្រោះងាយទទួលរងគ្រោះលើរឿងអ្វីផ្សេង។ ឧទាហរណ៍ថា កិច្ចព្រមព្រៀងក្រៅផ្លូវតុលាការដែលពួកគាត់បានយល់ព្រមទទួលសំណងជាសាច់ប្រាក់ អាចនឹងត្រូវរំលោភបំពាននៅពេលណាមួយខាងមុខបានយ៉ាងស្រួល។ ជនរងគ្រោះដែលចង់បានដំណោះស្រាយ អាចត្រូវបានដាក់ឲទទួលយកនូវដំណោះស្រាយមួយ ហើយអ្នកដែលប្រព្រឹត្តខុសនៅតែប្រព្រឹត្តខុស ព្រោះថាពួកគេមានជំនឿទុកចិត្តថា ពួកគេអាចប្រើលុយដើម្បីគេចផុតពីការចោទប្រកាន់ខាងផ្លូវច្បាប់។
តាមផ្លូវច្បាប់ ករណីនេះត្រូវតែយកទៅដោះស្រាយតាមផ្លូវតុលាការដើម្បីជាប្រយោជន៍ថានឹងមានការស៊ើបអង្កេតទៅលើហេតុផលទាំងឡាយដែលនាំឲកើតហេតុការណ៍នេះ។ វាអាចថា មន្រ្តីប៉ូលិសនៅក្នុងស្រុកឈូកនេះ ត្រូវការបំពាក់បំប៉នជំនាញបន្ថែម ដើម្បីឲពួកគាត់ចេះប្រើនូវ មធ្យោបាយផ្សេងៗ ក្រៅពីការប្រើប្រាស់អាវុធឲសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង។
ល្គឹកណាការដោះស្រាយក្តីព្រហ្មទណ្ឌេនៅក្រៅប្រព័ន្ធតុលាការនៅតែជារឿងធម្មតា វប្បធម៌និទណ្ឌភាព និងអំពើពុករលួយនឹងរីកលូតលាស់។ ទាំងនេះគឺជាបញ្ហាចម្បងដែលកើតមាននៅក្នុងប្រទេសកម្ពុជា។ ជនដៃដល់នៅក្នុងរឿងស្រដៀងគ្នានេះ (ពេលខ្លះជនដៃដល់នោះជាមន្រ្តីប៉ូលិស) ព្យាយាមសម្រាលទោសកំហុសរបស់ខ្លួនដោយពង្វៀងការ ទទួលខុសត្រូវពីបទព្រហ្មទណ្ឌទៅជាបទរដ្ឋប្បវេណី។ នេះជាទង្វើមួយដែលមិនអាចទទួលយកបានឡើយ។ នៅពេលដែលមន្រ្តីសន្តិសុខមិនត្រូវបានដាក់ឲទទួលខុសត្រូវតាមច្បាប់ ចំពោះអំពើល្មើសរបស់ខ្លួន វានឹងបញ្ជូនសារមិនត្រឹមត្រូចមួយទៅសាធារណៈ ហើយ រូបភាពអយុត្តិធម៌នេះ នឹងធ្វើឲប៉ះពាល់ដល់មន្រ្តីស្អាតស្អំដទៃទៀតដែលបម្រើការនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ យុតិ្តធម៌មិនមែនសម្រាប់ទិញលក់ទេ។

សំណើរវិធានការ ៖
សូមចូលរួមសរសេរលិខិតអំពាវនាវទៅកាន់អាជ្ញាធរដូចមានរាយនាមខាងក្រោម ដើម្បីធានាថា លោកប៉ូលិសឃុំ ជីម ឌុល នឹងត្រូវដាក់ឲទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះ ទង្វើពាញ់ឲរបួសទៅលើជនរងគ្រោះ ជ័យ វណ្ណៈ និងដើម្បីជួយទប់ស្កាត់កុំឲមានភាពរីករាលដាលនៃការដោះស្រាយជម្លោះព្រហ្មទណ្ឌក្រៅផ្លូវតុលាការកម្ពុជា។


បើលោកអ្នកគាំទ្រនូវសេចក្តីអំពាវនាវនេះ សូមចុចត្រង់នេះ 

គំរូលិខិត ៖
គោរពជូន ឯកឧត្តម…………………
មុខងារ………………
កម្មវត្ថុៈ   សំណើរស្នើសុំស៊ើបអង្កេតលើករណីប៉ូលិសឃុំ បានបាញ់ប្រជាពលរដ្ឋឲរបួស ក្នុងពេលបំពេញភារកិច្ច (AHRC-UAC-117-2009)
ឈ្មោះជនរងគ្រោះៈ ជ័យ វណ្ណៈ អាយុ២៤ឆ្នាំ រៀបការ រស់នៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
ឈ្មោះជនសង្ស័យៈ ជឹម ឌុល អាយុ៤៥ឆ្នាំ មុខងារជាមន្រ្តីប៉ូសិលប៉ុស្តិ៍ បឹងនិមល ស្រុកឈូក ខេត្តកំពត
ទីកន្លែងកើតហេតុៈ ភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត
កាលបរិច្ឆេទនៃការណ៍កើតហេតុៈ ៤ កញ្ញា ២០០៩

ឯកឧត្តមជាទីគោរព,
 ខ្ញុំសូមគោរពជូនឯកឧត្តមមេត្តាជ្រាបថា មានករណីប៉ូលិសឃុំម្នាក់ បានបាញ់បុរសដែលស្រវឹងឲរបួស នៅពេលដែលប៉ូលិសរូបនោះចុះអន្តរាគមនៅក្នុងទំនាស់ហឹង្សាក្នុងគ្រួសារមួយនៅស្រុកឈូក ខេត្តកំពត។ ខ្ញុំមានក្តីបារម្មណ៍ថា ប៉ូលិសជនដៃដល់នោះអាចគេចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់។
យោងតាមពត៌មានដែលទទួលបាន កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ជនរងគ្រោះ ជ័យ វណ្ណៈ ត្រូវបានប៉ូលិសឃុំឈ្មោះ ជឹម ឌុល បាញ់ឲរបួសខណៈដែល លោកប៉ូសិលចុះអន្តរាគមនៅក្នុងជម្លោះក្នុងគ្រួសារមួយ ដែលបង្កឡើងដោយ វណ្ណៈ។ វណ្ណៈ ស្រវឹងស្រា គំរាមវាយប្រពន្ធរបស់គាត់ និងបានបំផ្លាញទ្រពសម្បត្តិមួយចំនួននៅក្នុងផ្ទះ។ ឃើញដូច្នោះឪពុកក្មេករបស់ឈ្មោះ វណ្ណៈ បានទូរស័ព្ទសុំជំនួយពីប៉ូលិសឃុំ។ ប៉ូលិសឃុំ ជឹម ឌុល បានមកដល់ផ្ទះកើតហេតុ និងជួយ ធ្វើអន្តរាគម។ លោកប៉ូសិលឌុល បាញ់ត្រូវ វណ្ណៈ ចំនួនពីរគ្រាប់ នៅពេលដែល វណ្ណៈ ទាញកំាបិត ដេញកាប់គាត់ក្នុង សភាពស្រវឹង។ សព្វថ្ងៃ វណ្ណៈ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
សំណួរមួយបានចោទឡើងថា តើការប្រើប្រាស់អាវុធក្នុងការការពារខ្លួនរបស់ ប៉ូលិសឃុំ វា សមមូលទៅនឹងការគំរាមមកលើរូបគាត់ឬក៏អត់។ ជនរងគ្រោះ បានរងគ្រោះ ជាទម្ងន់។ ដោយមាន ភស្តុតាងគ្រប់គ្រាន់ ករណីបង្ករបួសស្នាមនេះ គួរតែត្រូវបានបញ្ជូន ទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងទទួលការកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌ។ នេះជាមធ្យោបាយមួយក្នុងការសន្និដ្ឋានថា ប៉ូលិសឃុំ ជឹម ឌុល នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់គាត់។ ប៉ុន្តែជាក់ស្តែង ប៉ូលិសឃុំ ជឹម ឌុល បានផ្តល់ប្រាក់ចំនួន១០០០ដុល្លារអាមេរិក ជាសំណងប៉ះប៉ូវទៅគ្រួសារជនរងគ្រោះ សុំពន្លត់បណ្តឹងអជ្ញានៅក្នុងរឿងនេះ។ ប្រភពពត៌មានដដែលបានបន្តថា ក្រុមគ្រួសារជនរងគ្រោះ បានយល់ ព្រមពន្លត់បណ្តឹងតាមសំណើរ និងទទួលយកប្រាក់សងជម្ងឺចិត្តនោះ។
នេះមិនមែនជារឿងទីមួយទេ ដែលបណ្តឹងអជ្ញាត្រូវបានរំលត់ដោយសំណងរដ្ឋប្បវេណី។ លុយកាក់តែងតែត្រូវបានយកមកប្រើប្រាស់ដើម្បីបិទផ្អិបរឿងព្រហ្មទណ្ឌ មិនឲឡើងទៅដល់តុលាការ។ តាមពិតទៅ ការផ្សះផ្សាបែបនេះ គឺជាវិធីដ៏សមរម្យមួយក្នុងការដោះស្រាយវិវាទក្រៅផ្លូវតុលាការ ជាពិសេសចំពោះបណ្តឹងរដ្ឋប្បវេណី។ ប៉ុន្តែករណីនេះ ជារឿងព្រហ្មទណ្ឌ។ ការមិនអនុវត្តន៍តាមនីតិវិធីនៅក្នុងរឿងព្រហ្មទណ្ឌ អាចធ្វើឲជនរងគ្រោះងាយទទួលរងគ្រោះលើរឿងអ្វីផ្សេង។ ឧទាហរណ៍ថា កិច្ចព្រមព្រៀងក្រៅផ្លូវតុលាការដែលពួកគាត់បានយល់ព្រមទទួលសំណងជាសាច់ប្រាក់ អាចនឹងត្រូវរំលោភបំពាននៅពេលណាមួយខាងមុខបានយ៉ាងស្រួល។ ជនរងគ្រោះដែលចង់បានដំណោះស្រាយ អាចត្រូវបានដាក់ឲទទួលយកនូវដំណោះស្រាយមួយ ហើយអ្នកដែលប្រព្រឹត្តខុសនៅតែប្រព្រឹត្តខុស ព្រោះថាពួកគេមានជំនឿទុកចិត្តថា ពួកគេអាចប្រើលុយ ដើម្បីគេចផុតពីការចោទប្រកាន់ខាងផ្លូវច្បាប់។
តាមផ្លូវច្បាប់ ករណីនេះត្រូវតែយកទៅដោះស្រាយតាមផ្លូវតុលាការដើម្បីជាប្រយោជន៍ថានឹងមានការស៊ើបអង្កេតទៅលើហេតុផលទាំងឡាយដែលនាំឲកើតហេតុការណ៍នេះ។ វាអាចថា មន្រ្តីប៉ូលិសនៅក្នុងស្រុកឈូកនេះ ត្រូវការបំពាក់បំប៉នជំនាញបន្ថែម ដើម្បីឲពួកគាត់ចេះប្រើនូវ មធ្យោបាយផ្សេងៗ ក្រៅពីការប្រើប្រាស់អាវុធ ឲសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង។
យើងខ្ញុំសូមសំណូមពរសុំអន្តរាគមន៍ពីឯកឧត្តម ដើម្បីជួយធានាថាលោកប៉ូលិសឃុំឈ្មោះ ជឹម ឌុល នឹងត្រូវនាំខ្លួនមកទទួលខុសត្រូវមុខច្បាប់ព្រហ្មទណ្ឌក្នុងការណ៍ដែលគាត់បានបាញ់ និងបង្ករបួសស្នាមទៅលើជនរងគ្រោះ ជ័យ វណ្ណៈ ក្នុងតួនាទីរបស់គាត់ជាប៉ូលិសរក្សាសន្តិសុខសង្គម។
យើងខ្ញុំសូមសំណូមពរសម្តេចមេត្តាជួយអន្តរាគមន៍បន្តដើម្បីបញ្ឈប់ការដោះស្រាយជម្លោះ ព្រហ្មទណ្ឌនៅក្រៅប្រព័ន្ធតុលាការកម្ពុជា ពីព្រោះថាការបញ្ចប់បណ្តឹងព្រហ្មទណ្ឌនៅក្រៅប្រព័ន្ធតុលាការ អាចបង្កឲមានវប្បធម៌និទន្ទភាព និងជំរុញឲមានអំពើពុករលួយ។ នៅពេលដែលមន្រ្តីស៊ីវិលមិនត្រូវបានដាក់ឲទទួលខុសត្រូវតាមច្បាប់ ចំពោះអំពើល្មើសរបស់ខ្លួន វានឹងផ្តល់នូវរូបភាព អយុត្តិធម៌ចេញទៅសាធារណៈ ហើយរូបភាពអយុត្តិធម៌នេះ នឹងធ្វើឲប៉ះពាល់ដល់មន្រ្តីស្អាតស្អំដទៃ ទៀតដែលបម្រើការនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
សេចក្តីដូចបានរាយការណ៍ខាងលើ សូមឯកឧត្តមមេត្តាជ្រាបជាពត៌មាន និងសូមមេត្តាជួយអន្តរាគមតាមការគួរ។
សូមឯកឧត្តមមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីពួកខ្ញុំ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត


ឈ្មោះរបស់លោកអ្នក

………………………………………
សូមផ្ញើលិខិតរបស់អ្នកទៅៈ

១. សម្តេចតេជោ ហ៊ុន សែន
 នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
 #៣៨ ផ្លូវសហព័ន្ធរុស្ស៊ី
 រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ហ្វាក់ៈ (៨៥៥-២៣) ៣៦០ ៦៦៦
 ទូរស័ព្ទៈ (៨៥៥-២៣) ២១ ៩៨ ៩៨
សារអេឡិចត្រូនិចៈ cabinet1b@camnet.com.kh
២. ឯកឧត្តម ស ខេង
 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
#២៧៥ មហាវិថីនរោត្តម
រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ហ្វាក់ៈ (៨៥៥-២៣) ៧២១ ៩០៥ / ៧២៦ ០៥២ / ៧២១ ១៩០
សារអេឡិចត្រូនិចៈ infor@interior.gov.kh
៣. ឯកឧត្តម អង្គ វង្ស វឌ្ឍានា
 រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
 #២៤០ វិថីសុធារស
 រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ហ្វាក់ៈ (៨៥៥-២៣) ៣៦៤ ១១៩ / ២១៦ ៦២២
៤. ឯកឧត្តម អ៊ុក សាវុធ
 អគ្គព្រះរាជអជ្ញាអមសាលាឧទ្ធរណ៍
 #២៤០ វិថីសុធារស
 រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ហ្វាក់ៈ (៨៥៥-២៣) ៣៦៤ ១១៩ / ២១៦ ៦២២
៥. តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
 #១០ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន
រាជាធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ហ្វាក់ៈ (៨៥៥-២៣) ២១២ ៥៧៩ / ២១៣ ៥៨៧
សារអេឡិចត្រូនិចៈ cpeschoux@ohchr.org
៦. តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
អង្គភាព អាស៊ី-ប៉ាស៊ីហ្វិក
សាខាពង្រឹងសម្ថភាព និងកិច្ចប្រត្តិបត្តិការតាមមូលដ្ឋាន
ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ទីក្រុងហ្សឺណែវ ប្រទេសស្វីស
ហ្វាក់ៈ ៤១ ២២ ៩១៧ ៩០ ១៨
សារអេឡិចត្រូនិចៈ mhaugaard@ohchr.org

 

Posted on 2009-09-11



remarks:8

Asian Human Rights Commission

For any suggestions, please email to support@ahrchk.net.

2 users online
204 visits
221 hits